ការប្រកួតជើងឯកកីឡាអេឡិចត្រូនិកលីគអាជីពលំដាប់អន្តរជាតិលើវិញ្ញាសា MPL KH Season រដូវកាលទី១លើប្រភេទវិញ្ញាសា Mobile Legends: Bang Bang នឹងចាប់ផ្តើមប្រកួតនាចុងខែសីហានេះ។
តាមការគ្រោងទុក MPL KH ដែលនាំមកជូនដោយ MOONTON Games, Smart Axiata និងម្ចាស់ឧបត្ថម្ភ Sting និង NCX Honda ការប្រកួតវិលជុំសន្សំពិន្ទុលក្ខណៈលីគអាជីពនឹងចាប់ដំណើរការពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ បន្ទាប់ពីចប់ការប្រកួតវគ្គជុំជម្រុះ។
សម្រាប់វគ្គជម្រុះមានក្រុមចុះឈ្មោះចូលរួមប្រកួតចំនួន៦៣៦ក្រុមពីថ្ងៃ២៩ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា។ ការជម្រុះយកបាន២៥៦ធ្វើការប្រកួត៤ថ្ងៃពីថ្ងៃទី៨ ដល់ ទី១១ ខែសីហា ដើម្បីស្វែងរក១៦ក្រុម។
ក្រុមចុងក្រោយ១៦ បានបន្តប្រជែងដើម្បីស្វែងរកកៅអីចំនួន៤ដែលមានការផ្សាយផ្ទាល់ចាប់ពីថ្ងៃទី១២ដល់ទី១៥ ខែសីហា។ ទីបំផុតកៅអីក្រុមខ្លាំងទាំង៤ចេញពីវគ្គជម្រុះត្រូវបានរកឃើញហើយគឺក្រុម DG Quantum, FENNEC Esport, Notorious Angels និងក្រុម Walker Esports ។
ក្រុម DG Quantum ជាក្រុមមួយត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៦ និងមានបទពិសោធច្រើនក្នុងការប្រកួត។ ក្រុម FENNEC Esports ជាក្រុមថ្មីដែលទើបបានបង្កើតឡើង ប៉ុន្តែសមាជិកក្រុមសំបូរបទពិសោធច្រើន ពីព្រោះពួកគេជាអតីតសមាជិកក្រុម Impunity X។ ស្របពេលក្រុម Notorious Angels បង្កើតនៅដើមឆ្នាំ២០២១នេះក៏មានពិសោធច្រើនក្នុងការប្រកួតនានាមុនពេលចូលរួមប្រកួត MPL KH Season 1 ហើយក្រុម Walker Esports ត្រូវបានបង្កើតឡើងវិញ បន្ទាប់ពីដឹងថា កម្ពុជាមានព្រឹត្តិការណ៍ប្រកួត MPL KH Season 1 លក្ខណៈអាជីព។
ក្រុមខ្លាំងទាំង៤ខាងលើនេះប្រកួតនៅវគ្គ Regular ជាមួយក្រុមកំពូលខ្លាំង៤ដែលជារៀមច្បង និងមានបទពិសោធច្រើនទាំងការប្រកួតក្នុងស្រុក និងអន្តរជាតិគឺ Impunity KH, SeeYouSoon, NewBlood និង Burn Gaming។ ដូច្នេះនៅវគ្គ Regular នេះមានក្រុមខ្លាំងឈានមុខចំនួន៨ដែលត្រូវប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លាបំផុត។
ក្រុមទទួលបានពិន្ទុលើគេទាំង៦ត្រូវបន្តប្រកួតវគ្គខ្វែងទៀតមុនពេល ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រដើម្បីកាត់សេចក្តីរកក្រុមគ្រងជើងឯក MPL KH រដូវកាលទី១នេះដែលនឹងតំណាងឲ្យកម្ពុជាសម្រាប់ចេញទៅប្រកួតលើឆាកអន្តរជាតិ M3 World Championship ចុងឆ្នាំនេះ។
ស្របគ្នាជាមួយរដូវកាលទី១របស់ MPL KH មានយុទ្ធនាការណ៍ជាច្រើនដែលកំពុងបន្តរួមទាំងការសហការជាមួយ Transformers ការផ្តល់ជូនឥតគិតថ្លៃ និងសកម្មភាពប្លែកៗជាច្រើនទៀតដែលនឹងមានក្នុងពេលឆាប់ៗនេះនៅ Mobile Legends: Bang Bang ៕
សម្រាប់ព័ត៌មានបន្ថែមអំពីកាលវិភាគ និងបែបបទប្រកួត MPL KH សូមចូលទៅកាន់ kh.mpl.mobilelegends.com និងតាមបណ្តាញទំនាក់ទំនងសង្គមដូចខាងក្រោម៖
Facebook: https://www.facebook.com/MobileLegendsGameCambodia
Instagram: https://www.instagram.com/mlbbgamecambodia/
TikTok: https://www.tiktok.com/@mobilelegendskhofficial?lang=en