ត្រៀមៗ! ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២១ នឹងត្រលប់មកវិញនៅសប្តាហ៍ក្រោយនេះហើយ

អំប្បាញមិញនេះផេកផ្លូវការរបស់ Meftone Cambodia League បានបង្ហោះលើគណនី Facebook ថា៖ ស្វាគមន៍ការត្រឡប់មកវិញ នៃការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២១,ជួបគ្នាថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។

គួរបញ្ជាក់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា សម្រេចពន្យាពេលការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២១ (ថ្នាក់ខេត្ត) និងការប្រកួតពានរង្វាន់ មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២១ ចាប់ពីថ្ងៃចន្ទ ទី០២ ខែសីហា មកម្ល៉េះដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍ នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។
ខាងក្រោមនេះគឺជាតារាងចំណាត់ថា្នក់សប្តាហ៍ទី១១៖

១. វិសាខា លេងបាន១០ប្រកួត មាន២២ពិន្ទុ

២. បឹងកេត លេងបាន១០ប្រកួត មាន២១ពិន្ទុ

៣. អង្គរថាយហ្គឺរ លេងបាន១០ប្រកួត មាន២០ពិន្ទុ

៤. ព្រះខ័នរាជស្វាយរៀង លេងបាន១០ប្រកួត មាន១៩ពិន្ទុ

៥. ណាហ្គាវើលដ៍ លេងបាន១០ប្រកួត មាន១៩ពិន្ទុ

៦. ភ្នំពេញក្រោន លេងបាន៨ប្រកួត មាន១៨ពិន្ទុ

៧. កងយោធពលខេមរភូមិន្ទ លេងបាន៩ប្រកួត មាន១៥ពិន្ទុ

៨. គិរីវង់សុខសែនជ័យ លេងបាន៩ប្រកួត មាន១២ពិន្ទុ

៩. អាសុីអឺរ៉ុបយូណាយធីត លេងបាន៩ប្រកួត មាន៧ពិន្ទុ

១០. អគ្គិសនីកម្ពុជា លេងបាន១០ប្រកួត មាន៧ពិន្ទុ

១១. ខេត្តព្រៃរែង លេងបាន៩ប្រកួត មាន៥ពិន្ទុ

១២. នគរបាលជាតិ លេងបាន៧ប្រកួត មាន២ពិន្ទុ

១៣. សូលទីឡូអង្គរ លេងបាន៩ប្រកួត មាន១ពិន្ទុ។


ប្រភព៖ Metfone Cambodia League

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH