ជួបគ្នាយប់នេះទាំងក្រុម Chelsea និង Arsenal អាចនឹងអវត្តមានកីឡាករសំខាន់៣នាក់ដោយសារបញ្ហាកូវីដ-១៩

នៅយប់នេះថ្ងៃអាទិត្យ ទី២២ ខែសីហា វេលាម៉ោង១០:៣០នាទីជាជំនួប Super Sunday រវាងក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ទាំងពីរគឺក្រុមកាំភ្លើងធំ Arsenal បើកទា្វរកីឡដ្ឋាន Emirates Stadium ទទួលស្វារគមន៍ក្រុមតោខៀវ Chelsea ដែលមានលោកអាជ្ញាកណ្តាល Paul Tierney ជាអ្នកកាត់សេចក្តី។


កាលពីម្សិលមិញកីឡាករសញ្ជាតិអាមេរិក Christian Pulisic របស់ក្រុមតោខៀវ Chelsea បានធ្វើតេស្ដវិជ្ជមានកូវីដ-១៩ ដូច្នេះរូបគេនឹងខកខានការប្រកួតក្របខណ្ឌ Premier League នៅយប់នេះទល់នឹងក្រុមម្ចាស់ផ្ទះកាំភ្លើងធំ Arsenal ។


សម្រាប់ក្លិបកាំភ្លើងធំ Arsenal បានចេញបញ្ជាក់ថា ខ្សែប្រយុទ្ធទាំងពីររូបគឺកីឡាករ Pierre-Emerick Aubameyang និង Alexandre Lacazette បានតេស្តរកឃើញមានវិជ្ជមានកូវីដ-១៩ តាំងពីប្រកួតបើកឆាកក្របខណ្ឌ Premier League កាលពីសប្តាហ៍មុនមកម្ល៉េះ។ ប៉ុន្តែបច្ចុប្បន្ន Aubameyang គាត់មានអាការ:ធូរស្រាលឡើងវិញហើយសង្ឃឹមថានឹងអាចបង្ហាញខ្លួនលើទីលាននៅយប់នេះ។

ប្រភព៖ Sky Sport

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH