Andy Robertson ​បន្ត​កុងត្រា​ថ្មី​ជាមួយ Liverpool ​​ដល់​ឆ្នាំ​២០២៦

ខ្សែ​ការពារ​ឆ្វេង​ Andy Robertson ​​របស់​ក្លិប​ Liverpool ​​បាន​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប​ ​​រហូត​ដល់​រដូវ​ក្តៅ​ឆ្នាំ​២០២៦។

ប្រធាន​ក្រុម​ជម្រើស​ជាតិ​ស្កុតឡែន​ វ័យ​២៧​ឆ្នាំ​ បាន​ផ្ទេរ​ពី Hull City ​មក​ Liverpool ​កាល​ខែ​កក្កដា ឆ្នាំ​២០១៧ ក្នុង​តម្លៃ​ ៨​លាន​ផោន​ និង​បាន​បង្ហាញ​ខ្លួន​ឱ្យ​ហង្ស​ក្រហម​បាន ១៧៧​ប្រកួត​ហើយ។ Robertson បាន​ដើរ​តាម​គន្លង​ Trent Alexander-Arnold, Fabinho, Alisson និង​ Virgil van Dijk ​​ដែល​​បាន​បន្ត​កុងត្រា​ជាមួយ​ Liverpool នៅ​រដូវ​ក្តៅ​នេះ។

Robertson ​​​បាន​ឈ្នះ​ពាន Premier League, UEFA Champions League, FIFA Club World Cup និង​ UEFA Super Cup ជាមួយ​ Liverpool។ កីឡាករ​រូប​នេះ​ បាន​រង​របួស​​ក​ជើង​អំឡុង​ការ​ប្រកួត​មិត្តភាព​ទល់​នឹង​ Athletic Bilbao ​ដែល​ធ្វើ​ឱ្យ​រូប​គេ​អវត្តមាន​ទាំង​ពីរ​ប្រកួត​ដំបូង​នៅ Premier League ​​រដូវ​កាល​ថ្មី​នេះ ពេល​ហង្ស​ក្រហម​ឈ្នះ Norwich City និង Burnley៕

ប្រភព៖ BBC

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH