ភ្នាក់ងាររបស់ Cristiano Ronaldo លោក Jorge Mendes បានផ្តល់ជូនកីឡាករវ័យ ៣៦ឆ្នាំរូបនេះជាផ្លូវការទៅកាន់ Man City ក្នុងតម្លៃ ២៥លានផោន។ ម្ចាស់ការពារដំណែងជើងឯកបើកចំហចំពោះការចរចា។ បច្ចុប្បន្ន PSG មិនស្ថិតក្នុងការប្រកួតចង់បានគាត់ឡើយហើយ Ronaldo ចង់បានការប្រកួតប្រជែងថ្មីហើយចង់ត្រលប់ទៅ Premier League វិញ។
គួររំលឹក Cristiano Ronaldo និយាយអំពីកាលផ្ទេរទៅកាន់ក្លិប Man City កាលពីឆ្នាំ២០១៥៖ ប្រសិនបើពួកគេផ្តល់សំណើរដ៏ច្រើនដល់រូបគេ «តើអ្នកគិតថាលុយនឹងផ្លាស់ប្តូរចិត្តគំនិតរបស់ខ្ញុំនៅអាយុ៣០ឆ្នាំ? ប្រសិនបើខ្ញុំគិតអំពីលុយខ្ញុំប្រហែលទៅលេងនៅកាតាវិញព្រោះពួកគេប្រហែលជាផ្តល់លុយអោយខ្ញុំច្រើនជាង Man City ទៅទៀតប៉ុន្តែវាគឺមិនមែនដោយសារលុយទេ។
នាពេលកន្លងមកមានព័ត៌មានថាលោក Carlo Ancelotti មានចំណាប់អារម្មណ៍ផ្ទាល់ក្នុងការនាំយកតារាឆ្នើមជើងចាស់ខាងលើត្រឡប់មកកាន់ Real Madrid វិញ ប៉ុន្តែទាំងគ្រូបង្វឹកអ៊ីតាលី និងកីឡាករបានបដិសេធពាក្យចចាមអារ៉ាមនេះដោយបញ្ជាក់ថាគ្មានការចរចាណាមួយបានលើកឡើងឡើយ។
ប្រភព៖ Evening New