ខ្សែប្រយុទ្ធចំណូលថ្មី Cristiano Ronaldo បានយល់ព្រមពាក់អាវលេខ២៨ ឲ្យក្លិបបិសាចក្រហម Mancehster United សម្រាប់រដូវកាល ២០២១/២២ នេះ។ហើយលេខ២៨ គឺជាលេខដំបូងដែលគាត់ធ្លាប់ពាក់កាលលេងឲ្យក្រុម Sporting Lisbon មុនផ្លាស់មកកាន់ទឹកដី Old Trafford នៅឆ្នាំ ២០០៣។
មូលហេតុដោយសារតែច្បាប់នៅ Premier Leauge Section M បានចែងថាកីឡាករទាំងអស់នឹងមិនអនុញ្ញាតឲ្យផ្លាស់ប្តូរលេខអាវបាននោះទេ ក្រោយពីក្លិបបញ្ជូនបញ្ជីឈ្មោះកីឡាករឡើងមកក្របខ័ណ្ឌមុនបើករដូវកាលថ្មីហើយ។ វាអាចផ្លាស់ប្តូរទៅបាន តែក្នុងលក្ខខណ្ឌដែលម្ចាស់លេខអាវមួយនោះចាកចេញពីក្លិបមុនបិទទីផ្សារដោះដូរដូច្នេះលេខអាវអាចបង្វែរឈ្មោះកីឡាករពីមួយទៅមួយបាន។
ចំណែក Ronaldo នឹងធ្វើការពិនិត្យសុខភាពជាមួយនឹងក្លិបបិសាចក្រហម Manchester United នៅឯទីក្រុង Lisbon របស់ប្រទេសព័រទុយហ្គាល់ដែលជាស្រុកកំណើតរបស់គាត់នៅចុងសប្តាហ៍នេះ។
ប្រភព៖ Sportbible