យោងតាមការចុះផ្សាយរបស់លោក Fabrizio Romano បានឲ្យដឹងថាកិច្ចព្រមព្រៀងផ្ទេរ Daniel James ទៅកាន់ក្លិប Leeds United គឺបានបញ្ចប់ហើយដោយ Daniel James នឹងផ្ទេរទៅកាន់ក្លិប Leeds ក្នុងតម្លៃខ្លួន២៥លានផោន បូករួមជាមួយនឹងប្រាក់រង្វាន់ផ្សេងៗ៥លានផោនទៀត។
គួររលឹក Daniel James បានចាកចេញពីក្លិប Swansea មកចូលរួមជាមួយក្រុម Manchester United ក្នុងតម្លៃ១៥លានផោនកាលពីខែមករា ឆ្នាំ២០១៩ ហើយក្រោមការដឹកនាំដោយលោក Ole Gunnar Solskjare គាត់អាចបង្ហាញខ្លួនចំនួន៧៤ប្រកួតស៊ុតបញ្ចូលទីចំនួន៩គ្រាប់។
ការសម្រេចចិត្តធ្វើឡើងក្រោយការមកដល់របស់ Ronaldo ហើយលោក Solskjaer ក៏ទទួលស្គាល់ដែរថាការ វិលត្រឡប់ មកកាន់ ទ្រនំចាស់ របស់ម្ចាស់ពាន Ballon d’Or ៥ សម័យវិញ នឹងធ្វើឱ្យប៉ះពាល់ដល់អនាគតកីឡាករមួយចំនួន។
ប្រភព៖ Sky Sport & Fabrizio Romano