ខ្សែបម្រើ Ainsley Maitland-Niles របស់ Arsenal និងខ្សែប្រយុទ្ធ Luis Diaz របស់ Porto កំពុងស្ថិតនៅគោលដៅ Everton ក្នុងការនាំយកនៅថ្ថៃផុតកំណត់នៃទីផ្សារដោះដូរ។
Everton ត្រៀមនាំយកកីឡាករអន្តរជាតិអង់គ្លេស វ័យ ២៤ឆ្នាំ បន្ទាប់ពី Ainsley បានបង្ហោះនៅលើ Instragam ថាចង់ទៅទីណាដែលទទួលបានពេលវេលាលេង។
រូបគេចំណាយពេលពាក់កណ្តាលរដូវកាលមុនខ្ចីនៅ West Brom និងបង្ហាញខ្លួនក្នុងការបរាជ័យ Man City ៥ទល់០ កាលពីចុងសប្តាហ៍ និងបានផ្លាស់ប្តូរចូលពេលឈ្នះ West Brom ៦ទល់០ នៅពានរង្វាន់ Carabao Cup។
ស្របពេលគ្នានេះដែរ Everton នៅតែបន្តពិភាក្សាជាមួយ Porto ក្នុងការចុះកិច្ចសន្យាខ្សែប្រយុទ្ធ Luis Diaz និងចង់ដាក់បញ្ចូល James Rodriguez នៃកិច្ចព្រមព្រៀងមមានតម្លៃ ២០ លានផោនសម្រាប់មិត្តរួមក្រុមជម្រើសជាតិកូឡុំប៊ី។
Porto មានការស្ទាក់ស្ទើរក្នុងការលក់ Diaz ដោយសារក្លិបចាត់ទុកកីឡាករវ័យ ២៤ ឆ្នាំរូបនេះជាសមាសធាតុសំខាន់នៃរដូវកាល Champions League នាពេលខាងមុខដែលក្រុមនឹងត្រូវជួប Liverpool នៅវគ្គចែកពូល ខណៈ Everton ចង់ទម្លាក់ James និងប្រាក់ខែថ្លៃ បន្ទាប់ពី Benitez បានបញ្ជាក់យ៉ាងច្បាស់ថារូបគេមិនស្ថិតនៅក្នុងផែនការនោះទេ។
ហើយខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលី Moise Kean កំពុងពិនិត្យសុខភាពនៅទីក្រុង Turin មុនពេលបញ្ចប់ការខ្ចីជើងត្រលប់ទៅ Juventus ជាមួយជម្រើសឱ្យក្លិបយក្សអ៊ីតាលីចុះហត្ថលេខាលើកីឡាករវ័យ ២១ ឆ្នាំរូបនេះជាអចិន្ត្រៃយ៍នៅរដូវក្តៅក្រោយ។
Keane បានបរាជ័យក្នុងការបង្ហាញខ្លួនចាប់តាំងពីចូលរួមជាមួយ Everton ក្នុងតម្លៃ ២៧ លានផោនកាលពីខែ សីហា ឆ្នាំ ២០១៩ ទោះបីជាគាត់ទទួលបានជោគជ័យក្នុងការខ្ចីជើងនៅ Paris St-Germain កាលពីរដូវកាលមុន៕
ប្រភព៖BBC