ផ្លូវការ! Bayern Munich ទិញបានខ្សែបម្រើអូទ្រីស Marcel Sabitzer ពីក្រុម RB Liepzig

ខ្សែបម្រើសញ្ជាតិអូទ្រីស Marcel Sabitzer វ័យ២៧ឆ្នាំបានចាកចេញពីក្លិប RB Liepzig ដើម្បីចូលរួមជាមួយ FC Bayern Munich ក្នុងតម្លៃខ្លួនផ្ទេរ១៦លានអឺរ៉ូ ក្នុងកិច្ចសន្យារយ:ពេល៤ឆ្នាំនៅទឹកដី Allianz Arena។

គួររំលឹកកាលពីថ្មីៗនេះ Bayern Munich ​បាន​ចុះ​កុងត្រាជាមួយ​គ្រូ​បង្វឹក​ Julian Nagelsmann ​និង​បន្ទាប់​មក​យក​ខ្សែ​ការពារ Upamecano ​បន្ថែម​ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះនោះទេកាលពីព្រឹកមិញនេះក្លិបបានទិញ​យក​ប្រធាន​ក្រុម Sabitzer ​របស់​ក្រុម Leipzig ​បន្ថែមទៀត​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​អឺរ៉ុបត្រូវបានបិទ។

Marcel Sabitzer បានចូលរួមជាមួយក្រុម RB Leipzig នៅឆ្នាំ២០១៤ ដែលគេផ្លាស់ពីក្រុម Rapid Vienna។ អំឡុងពេលជិត១០ឆ្នាំនេះរូបគេលេងបាន២២៩ប្រកួត និងរកគ្រាប់បាល់បាន៥២គ្រាប់ផងដែរ។


ប្រភព៖ Goal

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH