Cristiano Ronaldo និយាយអ្វីខ្លះក្រោយក្លាយជាកីឡាកររបស់ Man United ជាផ្លូវការ

ក្រុមបិសាចក្រហម Manchester United បានប្រកាសជាផ្លូវការណ៍អំពីការចុះហត្ថលេខាលើកីឡាករ Cristiano Ronaldo ក្នុងកិច្ចសន្យារយៈពេល ២ឆ្នាំជាមួយនឹងជម្រើសដើម្បីបន្តមួយឆ្នាំទៀតពីក្លិប Juventus។

Cristiano Ronaldo បានថ្លែងថា៖ក្លិប Manchester United គឺជាក្លិបដែលតែងតែនៅក្នុងចិត្តរបស់ខ្ញុំ។ ហើយខ្ញុំបានទទួលសារជាច្រើនតាំងតែពីថ្ងៃប្រកាសជាផ្លូវការណ៍កាលពីថ្ងៃសុក្រ។ ខ្ញុំពិតជាអន្ទះសារក្នុងការលេងនៅ Old Trafford ដែលពោលពេញទៅដោយអ្នកគាំទ្រហើយនឹងឃើញអ្នកគាំទ្រសារជាថ្មីម្តងទៀត។ ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមជាមួយក្រុមបន្ទាប់ពីបញ្ចប់ភារកិច្ចនៅជម្រើសជាតិ។ ខ្ញុំសង្ឃឹមថាពួកយើងនឹងមានរដូវកាលដ៏ជោគជ័យនៅពេលខាងមុខនេះ។

ខ្ញុំមិនអាចពន្យល់ពីអារម្មណ៍របស់ខ្ញុំនៅពេលនេះបានទេព្រោះនៅពេលដែលខ្ញុំឃើញការប្រកាសពីការវិលត្រឡប់របស់ខ្ញុំមកកាន់ទឹកដី Old Trafford ទូទាំងពិភពលោក។ វាដូចជាសុបិនក្លាយជាការពិតបន្ទាប់ពីគ្រប់ពេលដែលខ្ញុំត្រលប់ទៅប្រកួតជាមួយ Man United ទាំងជាកីឡាករ និងសូម្បីតែជាគូប្រជែងខ្ញុំតែងតែមានអារម្មណ៍ស្រឡាញ់ និងការគោរពពីអ្នកគាំទ្រ។ ហើយវាក្លាយជាការពិត១០០%អំពីអ្វីដែលខ្ញុំសុបិនចង់បាន!

ការប្រកួតលីគកំពូលលើកដំបូងរបស់ខ្ញុំ ពានរង្វាន់ដំបូងរបស់ខ្ញុំ ការកោះហៅចូលក្រុមក្រុមជម្រើសជាតិព័រទុយហ្កាល់លើកដំបូងហើយពានរង្វាន់ក្របខ័ណ្ឌ Champions League លើកដំបូងស្បែកជើងមាសដំបូងរបស់ខ្ញុំ និងពានរង្វាន់ Ballon d’Or លើកដំបូងរបស់ខ្ញុំទាំងអស់នេះសុទ្ធតែកើតចេញពីទំនាក់ទំនងពិសេសរវាងខ្ញុំនិងបិសាចក្រហម Man United។ ប្រវត្តិសាស្ត្រត្រូវបានសរសេរនៅអតីតកាលហើយប្រវត្តិសាស្ត្រនឹងត្រូវបានសរសេរម្តងទៀត!

ខ្ញុំនៅទីនេះ!
ខ្ញុំត្រលប់ទៅកន្លែងដែលខ្ញុំបានចាប់ផ្តើម
ធ្វើឱ្យវាកើតឡើងម្តងទៀត!
PS-Sir Alex នេះគឺសម្រាប់អ្នក…។

ប្រភព៖ គណនីផ្លូវការរបស់ Ronaldo

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH