Man Utd គ្រោង​​ឱ្យ​ Cavani ​ទៅ​ Juventus ​​ជំនួស​ Ronaldo វិញ

ក្លិប​បិសាច​ក្រហម​ Manchester United ​​បាន​ផ្តល់​ឱកាស​ឱ្យ​ក្លិប​ Juventus ​​អាច​ចុះ​កុងត្រា​នាំ​យក​ Edinson Cavani ​​ទៅ​លេង​នៅ​ទឹកដី​អ៊ីតាលី​ជំនួស​តំណែង​ Cristiano Ronaldo ​​វិញ ​នៅ​មុន​ទីផ្សារ​ដោះដូរ​កីឡាករ​បិទ កាល​ថ្ងៃ​ទី​៣១ ខែ​សីហា ប៉ុន្តែ​ក្លិប​យក្ស​អ៊ីតាលី​ មិន​ចាប់​អារម្មណ៍​ចង់​បាន​នោះ​ទេ។

មុន​ទីផ្សារ​ដោះដូរ​កីឡាករ​បិទ Man Utd ​​មាន​បំណង​​ចង់​ឱ្យ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​ Cavani ​​ចាក​ចេញ​ពី Old Trafford ​ដើម្បី​ទុក​ចន្លោះ​សម្រាប់​ការ​មក​ដល់​របស់​ Ronaldo ​​និង​ទុក​អាវ​​លេខ៧ សម្រាប់​ CR7 ​​ផងដែរ។ ទោះ​យ៉ាងណា Juventus ​មិន​​ចង់​ចំណាយ​ប្រាក់​ឈ្នួល​លើ​កីឡាករ​វ័យ​៣៤​ឆ្នាំ Cavani ដែល​មាន​ប្រាក់​ឈ្នួល​ដល់​ទៅ ៩​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ​ទេ។

Cavani ​​ដែល​ស៊ុត​បាន ១៩​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​៣៩​ប្រកួត​ឱ្យ​ Man Utd ​​រដូវ​កាល​មុន​ ក៏​ត្រូវ​បាន​ក្លិប​ FC Barcelona ​​ចាប់​អារម្មណ៍​ផង​ដែរ បន្ទាប់ពី​ក្លិប​អ្នកមានបុណ្យ​ អនុញ្ញាត​ឱ្យ​ Antoine Griezmann ត្រឡប់​ទៅ​ Atletico Madrid។ តែ​ទីបំផុត​ Cavani ​​សម្រេច​ចិត្ត​​បន្ត​នៅ​ជាមួយ​បិសាច​ក្រហម​ ដោយ​ស្ម័គ្រ​ចិត្ត​ឱ្យ​អាវ​លេខ​៧ ទៅ​ Ronaldo ​ហើយ​ខ្លួន​ឯង​ប្តូរ​​ទៅ​ពាក់​លេខ​២១៕

ប្រភព៖ Goal

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH