ព្រឹត្តិការណ៍ប្រកួតគុនខ្មែរអលស្តារ (Kun Khmer All Stars) លើកទី២នឹងចាប់ផ្តើមនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ខាងមុខដែលនឹងមានការផ្សាយផ្ទាល់តាមផេក និងទូរទស្សន៍ថែមទៀតផង។
ប្រសិនបើមិនមានការប្រែប្រួលទេ សមាសភាពគូប្រកួតនឹងមានដូចខាងក្រោមដែលសុទ្ធតែជាជើងខ្លាំងគួរឲ្យចាប់អារម្មណ៍។ ព្រឹត្តិការណ៍នឹងមានការប្រកួតជំនាញគុនខ្មែរ និងឃីកបុកសីងដែលមានគូខ្លះត្រូវប្រកួតដោយរុំអំបោះដៃទៀតផង។ នេះជាផ្នែកមួយជួយជំរុញវិស័យប្រដាល់ខ្មែរឲ្យកាន់តែមានកម្រិតគុណភាពដូចនឹងឆាកអន្តរជាតិ។
ខាងក្រោមជាសមាសភាពគូប្រកួតដែលត្រូវបានផ្គូផ្គង៖
-ឡុង ពិសិដ្ឋ vs អេលីត រស្មី
-សែន រ៉ាដេត vs បឹត សង្ឃឹម
-អេលីត សាន់ vs លាភ រដ្ឋា
-កាន់ ម៉េងហុង vs ខាំ កូនខ្លា
-អេលីត ភក្តី vs ធន់ ចាន់តាក់
-លន់ បញ្ញា vs មឿន សុខហ៊ុច
-ឡៅ ចិត្រា vs ផល សោភ័ណ្ឌ
-អេលីត ចំរើន vs ឃីម បូរ៉ា