យោងតាមសហព័ន្ធកីឡាបាល់ទះកម្ពុជាបានឲ្យ យុវតីខ្មែរកាត់អាមេរិកឈ្មោះ Brittany Melirachana Soun ចង់ចូលក្រុមបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិកម្ពុជានៅស៊ីហ្គេមឆ្នាំ២០២៣។
យុវតី Brittany Melirachana Soun បានកើតសហរដ្ឋអាមេរិកដោយមានឪពុកម្ដាយជាខ្មែរទើបតែមានអាយុ១៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនិយាយពីកម្ពស់វិញគឺរហូតដល់១.៨០ម៉ែត្រដែលជាកម្ពស់ត្រូវកម្រិតស្តង់ដារបាល់ទះ។
យុវតីរូបនេះចង់ជួយក្រុមបាល់ទះនារីឆ្នេរខ្សាច់ក្រុមជម្រើសជាតិកម្ពុជាសម្រាប់ពេលដែលកម្ពុជាធ្វើម្វាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ។
(ក្រុម Kleos Beach Volleyball Club)
មុនពេលតាំងចិត្តជួយក្រុមបាល់ទះជម្រើសជាតិនារីកម្ពុជា Brittany Melirachana Soun មានបទពិសោធជោកជាំទាំងវ័យក្មេងស្រាប់ទៅហើយ។ សព្វថ្ងៃកញ្ញាលេងឲ្យក្រុមបាល់ទះនារីក្នុងសាលនៅវិទ្យាល័យ Varisity Campolindo High School និងក្រុមបាល់ទះនារីឆ្នេរខ្សាច់ក្រុម Kleos Beach Volleyball Club, Elite Development Program។
បើនិយាយពីបទពិសោធវិញគឺយុវតីរូបនេះធ្លាប់ឈ្នះពានរង្វាន់មួយចំនួនដូចជា Haft Moon Bay AVP U16 Beach Volleyball Tournament Finalist ឆ្នាំ២០២១។ ពាន California Interscholastic Federation Northern Regional Champion, Division 1 ឆ្នាំ២០១៩។ ពាន
California State Champion Finalist, Divison 1 ឆ្នាំ២០១៩ និងពាន-2019 Campolindo High School JV Coaches Award ឆ្នាំ២០១៩។
នេះជាធនធានដ៏សំខាន់សម្រាប់វិស័យកីឡាបាល់ទះកម្ពុជាដែលសហព័ន្ធកីឡាបាល់ទះកម្ពុជាកំពុងដុតដៃជើងដើម្បីត្រៀមខ្លួនពេលធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣៕