កាលពីយប់ថ្ងៃអង្គារ អ្នកចាត់ការក្រុមគោព្រៃកម្ពុជាលោក Keisuke Honda បានសម្រេចការចុះកុងត្រាជាមួយក្លិប FK Suduva លីគកំពូលលំដាប់ទី១ របស់ប្រទេសលីទុយអានី។
អតីតតារាឆ្នើមនៅក្លិប AC Milan បានខកខានការឈរជើងនៅក្លិបរយៈពេល ២ខែជាមួយក្លឹបចុងក្រោយ Neftchi Baku នៅឯប្រទេសអាហ្សេបៃហ្សង់ហើយឥឡូវសម្រេចផ្ទេរមកកិ្លបថ្មី ជាមួយសុពលភាពកុងត្រាបណ្តោះអាសន្នដល់ចុងឆ្នាំ ២០២២។
កីឡាករជប៉ុននឹងប្រើប្រាស់អាវលេខ ៣នៅក្លិបទី ១១របស់គាត់។ គួរបញ្ជាក់ឲ្យដឹងថាកីឡាករវ័យ ៣៥ឆ្នាំរូបនេះបានក្លាយជាកីឡាករទីមួយដែលបានទៅចូលរួមនៅក្លិបក្នុងទ្វីបជាច្រើនមានតាំងពីអាស៊ី អឺរ៉ុប អាមេរិកខាងជើង អូស្ត្រាលី និងអាមេរិកខាងត្បូង។ មានតែទ្វីបអាហ្វ្រិកមួយគត់ដែល Honda មិនទាន់បានទៅចូលរួម។
FK Sūduva កំពុងឈរនៅកំពូលតារាងក្នុងក្របខណ្ឌកំពូលប្រទេសលីទុយអានីដោយមានឱកាសអាចនឹងលេងនៅក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយផងដែរ។
ប្រភព៖ FK Suduva