ខ្សែការពារ Antonio Rudiger នឹងមិនបន្តកុងត្រាជាមួយក្លិប Chelsea ប្រសិនជាមិនដំឡើងប្រាក់ឈ្នួលរបស់គេទ្វេមួយជាពីរ

ខ្សែការពារ Antonio Rudiger នឹងមិនបន្តកុងត្រាជាមួយក្លិប Chelsea ទេបើសិនជាក្លិបមិនព្រមដំឡើងប្រាក់ឈ្នួលរបស់គេទ្វេមួយជាពីរ។ ដោយកីឡាករសញ្ជាតិអាល្លឺម៉ង់នេះទទួលបានប្រមាណ៩ម៉ឺនផោនក្នុងមួយសប្តាហ៍តែរូបគេចង់ឱ្យក្លិបដំឡើងប្រាក់ឈ្នួលរបស់គេទ្វេមួយជាពីរ គឺរហូតដល់១៨ម៉ឺនផោនក្នុងមួយសប្តាហ៍។

ការចង់បានការដំឡើងប្រាក់ឈ្នួលរបស់ Antonio Rudiger នៅពេលនេះគឺបន្ទាប់ពីរូបគេមើលឃើញថាក្លិបតោខៀវបានព្យាយាមទិញយកខ្សែការពារ Jules Kounde ពីក្លិបអេស្ប៉ាញ Sevilla ដែលធ្វើឱ្យគេអាចបាត់បង់ឱកាសចូលលេងទៀងទាត់ក្នុងក្រុមទើបដាក់លក្ខខណ្ឌបែបនេះតែម្ដង។

ខណៈដែលក្លិបធំៗចំនួន ៤កំពុងតែចង់បានមានដូចជា៖ PSG, Real Madrid, Bayern Munich និង Juventus។ គួរបញ្ជាក់ Antonio Rüdiger បានចូលរួមជាមួយ Chelsea ក្រោយផ្ទេរពីក្លិប Roma កាលពីឆ្នាំ២០១៧ ហើយ៥រដូវកាលមកនេះគេបានបង្ហាញខ្លួនឱ្យ Chelsea ចំនួន១៥៥ប្រកួត និងស៊ុតបញ្ចូលទីបាន៧គ្រាប់។


ប្រភព៖ Sky Sport

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH