Bruno Fernandes ​​ខិតជិត​​​​ចុះ​កុងត្រា​ថ្មី​ជាមួយ​ Man Utd

Bruno Fernandes ​​ខ្សែ​បម្រើ​ឆ្នើម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ បាន​ខិត​ជិត​ចុះ​កិច្ចសន្យា​ថ្មី​ជាមួយ​ Manchester United ​​ហើយ។ នេះ​បើ​តាម​ The Sun។

បិសាច​ក្រហម ចង់​ឱ្យ​កីឡាករ​វ័យ​២៧​ឆ្នាំ ​​នូវ​​កិច្ចព្រមព្រៀង​រយៈពេល​វែង​មួយ​​នៅ​ Old Trafford ដែល​នឹង​ធ្វើ​ឱ្យ​រូប​គេ​ទទួល​បាន​ប្រាក់​ឈ្នួល​​ទ្វេរ​ដង ដល់​ទៅ​ជាង ២៥០,០០០​ផោន​ក្នុង​មួយ​សប្តាហ៍។

Fernandes ​​ស៊ុត​ឱ្យ​ Man Utd ​​បាន​ ៤៤​គ្រាប់ និង​បញ្ជូន​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន ២៦​ដង ក្នុង​ការ​បង្ហាញ​ខ្លួន​ ៨៦​ប្រកួត​ឱ្យ​ក្រុម​បិសាច​ក្រហម បន្ទាប់​ពី​ផ្ទេរ​ពី​ក្លិប​ Sporting កាល​ខែ​មករា ឆ្នាំ​២០២០៕

ប្រភព៖ Goal

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH