បេះដូងរបស់ Ben White លោតខុសចង្វាក់ក្រោយបង្កកំហុសដ៏ធំក្នុងជ័យជម្នះ Arsenal ១ទល់០ Burnley

Ben White បានសម្តែងការដឹងគុណចំពោះ Aaron Ramsdale បន្ទាប់ពីទទួលបានកំហុសដ៏ធំមួយក្នុងជ័យជម្នះរបស់ Arsenal លើ Burnley និងបញ្ជាក់ថា «បេះដូងខ្ញុំលោតខុសចង្វាក់»។

Arsenal បានយកឈ្នះ ១-០ Burnley នៅកីឡដ្ឋាន Turf Moor កាលពីថ្ងៃសៅរ៍ដោយសារតែការទាត់បាល់ហ្វ្រីឃីកដ៏អស្ចារ្យរបស់ Martin Odegaard។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

VIDEO: Highlights From Burnley 0 – 1 Arsenal Game

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមកាំភ្លើងធំបានឡើងមកចំណាត់ថ្នាក់ទី ១៣ ក្នុងតារាងហើយឥឡូវនេះនៅសល់តែ ៣ ពិន្ទុប៉ុណ្ណោះពីក្រុមកំពូលទាំង ៦។

White បានបញ្ជូនបាល់ខុសដើម្បីត្រលប់ទៅ Ramsdale ស្របពេល Matej Vydra បានរត់ទៅឆក់យកបាល់ និងអាជ្ញាកណ្តាលសម្រេចផ្តល់បាល់ពិន័យ ១១ ម៉ែត្រ ខណៈក្រោយការឆែក VAR អាជ្ញាកណ្តាលសម្រេចមិនផ្តល់ឲ្យដោយសារតែអ្នកចាំទី Ramsdale បានប្រជែងយកបាល់ឈ្នះមុនពេលខ្សែប្រយុទ្ធ Burnley ដួល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Ben White blushes spared as VAR overturns Burnley penalty after his awful  backpass to goalkeeper Aaron Ramsdale

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

White បានសម្តែងការគោរពដល់ Ramsdale ដែលបានជួយឱ្យសង្គ្រោះកំហុសរបស់ខ្លួន ប៉ុន្តែក៏បានចង្អុលបង្ហាញពីការខ្វះជាតិសំណើមនៅលើទីលានដែលជាមូលហេតុដែលពុំអាចបញ្ជូនបាល់ដល់មិត្តរួមក្រុម។

ខ្សែការពារកណ្តាលរូបនេះបានប្រាប់គេហទំព័រផ្លូវការរបស់ Arsenal៖«វាពិតជាពិបាកណាស់ បេះដូងរបស់ខ្ញុំលោតខុសចង្វាក់មួយវិនាទី។ វាពិតជាស្ងួតខ្លាំងណាស់នៅថ្ងៃនេះ ហើយការបញ្ជូនបាល់ត្រឡប់ទៅវិញរបស់ខ្ញុំមិនបានទៅដល់ទីនោះទេ។ សំណាងល្អដែល Aaron មកជួយសង្រ្គោះខ្ញុំ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Image

White បានបន្ថែមលើការបង្ហាញទម្រង់លេងចុងក្រោយរបស់ក្រុមកាំភ្លើងធំថា៖«យើងបានដឹងថាវានឹងក្លាយជាការប្រកួតដ៏លំបាកមួយមុនពេលយើងមកដល់ទីនេះ។ ខ្ញុំគិតថាការរក្សាសំណាញ់ទីមិនឲ្យរបូតគ្រាប់ (clean sheet) បាល់ពិតជាសំខាន់។ ប្រសិនបើអ្នកទទួលបាននោះអ្នកមានឱកាសឈ្នះ។ យើងមានគុណភាពជាមុនដូច្នេះប្រសិនបើយើងរក្សាបាន Clean Sheet យើងតែងតែឈ្នះការប្រកួត»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Goal

Aaron Ramsdale

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH