Pep Guardiola នឹងដាក់កីឡាករយុវជនសម្រាប់ជំនួប Manchester City ក្នុងពានរង្វាន់ Carabao Cup

លោក Pep Guardiola និយាយថា Manchester City នឹងត្រូវដាក់កីឡាករក្មេងៗជាច្រើននាក់លេងទល់នឹង Wycombe Wanderers ខណៈដែលក្លិបនៅតែបន្តជួបបញ្ហារបួស។

Aymeric Laporte, John Stones, Rodri និង Oleksandr Zinchenko សុទ្ធតែខកខានការប្រកួតក្របខ័ណ្ឌ Premier League ថ្ងៃសៅរ៍ជាមួយ Southampton ខណៈ Man City ត្រូវបានបញ្ចប់ក្នុងលទ្ធផលស្មើនៅកីឡដ្ឋាន Etihad។

Pep Guardiola: 'This Manchester City team has something

លោក Guardiola បានបង្ហាញថាខ្សែបម្រើ Ilkay Gundogan ស្ថិតនៅក្នុងមន្ទិលជំនួបទល់នឹង Wycombe នៅក្នុងការប្រកួតពានរង្វាន់ Carabao Cup នៅថ្ងៃអង្គារ៍នេះហើយសារភាពថាគាត់នឹងត្រូវការប្រើកីឡាករយុវជនក្នុងការប្រកួតជុំទី ៣។

លោក Guardiola បាននិយាយថា៖«ខ្ញុំគ្មានជំរើសទេ។ យើងនឹងដាក់កីឡាករវ័យក្មេងពីរ បីនាក់។ យើងមាន John (Stones), Aymeric (Laporte), Oleks (Zinchenko), Rodri ហើយខ្ញុំគិតថា Gundogan ទាំងអស់គ្នាបានរងរបួស។ វាជាឱកាសល្អសម្រាប់កីឡាករក្រុមយុវជនថ្នាលនោះហើយជាមូលហេតុដែលពួកគេនៅទីនោះ»។

Wycombe Wanderers confirm positive Covid-19 tests and what it means for  Tottenham FA Cup tie - football.london

បន្ទាប់ពីជួប Wycombe ក្រុម Manchester City នឹងជួបក្រុមកំពូលតារាង Premier League ដូចជា Chelsea, Paris Saint-Germain ក្នុងក្របខ័ណ្ឌ Champions League ហើយបន្ទាប់មក Liverpool ក្នុងរយៈពេល ៩ ថ្ងៃ។

លោក Guardiola និយាយថាលោកនឹងសម្លឹងមើលការផ្លាស់ប្តូរកីឡាករសំខាន់ៗមួយចំនួនរបស់លោកទល់នឹងក្រុម League One ដោយសម្លឹងមើលដំណើរទៅកាន់កីឡដ្ឋាន Stamford Bridge នៅថ្ងៃទី ២៥ ខែ កញ្ញា។

Manchester City vs Wycombe prediction, preview, team news and more | EFL Cup  2021-22 - Flipboard

លោកបានបន្ថែមថា៖«កីឡាករខ្លះអាចសម្រាកសម្រាប់ការប្រកួតដែលនឹងមកដល់នាពេលខាងមុខ។ Ruben (Dias) បានលេងនាទីទាំងអស់ហើយ Joao (Cancelo) ក៏លេងពេញនាទី។ ដូច្នេះខ្ញុំមិនគិតថាពួកគេនឹងអាចលេងក្នុងការប្រកួតនេះបានទេ»៕

ប្រភព៖ Sky Sport

Round 3 EFL Cup Draw

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH