David Moyes សម្រេចប្ដូរ Noble ចូលនៅនាទី៩០+៣ ឲ្យទាត់​​ប៉េណាល់ទី​តែចុងក្រោយបានត្រឹមខកចិត្ត

គ្រូបង្វឹករបស់ក្រុម West-Ham United លោក David Moyes បានសម្រេច​ចិត្ត​ប្ដូរខ្សែបម្រើ Mark Noble ចុងម៉ោងនៅនាទី៩០+៣ ចូល​ដើម្បី​ទាត់​ប៉េណាល់ទី​ទល់​នឹង Manchester United បន្ទាប់ពីខ្សែប្រយុទ្ធ Yarmolenko ទាត់​បាល់​ប៉ះ​ដៃ Luke Shaw ក្នុង​ប្រអប់​គ្រោះ​ថ្នាក់។

ប៉ុន្តែជាលទ្ធផលបានត្រឹមខកចិត្តក្រោយអ្នក​ចាំទី David de Gea ​បាន​សង្គ្រោះ​បាល់​ប៉េណាល់ទី​​ជួយ​ក្រុម​បិសាច​ក្រហម Manchester United យក​ឈ្នះ​លើ​ក្រុម West Ham ​ក្នុង​លទ្ធផល ​២-១។

កំណត់ត្រា​របស់ Noble ទាត់​ប៉េណាល់ទី​៤២​ដង ចូល​៣៨​ដង និង​មិន​ដែល​​ភ្លាត់​សោះ​ចាប់​តាំង​ពី​ខែធ្នូ​ ឆ្នាំ២០១៦ មកម្ល៉េះ។ នេះ​ក៏​ជា​ការ​​សង្គ្រោះ​បាល់​ប៉េណាល់ទី​ជា​លើក​ដំបូង​សម្រាប់ De Gea ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ។


ក្រោយចប់ការប្រកួត De Gea ប្រាប់​ទៅ​កាន់ Sky Sports បែប​នេះ​ថា៖ ខ្ញុំ​ឃើញ Declan Rice ​នៅ​ជាមួយ​បាល់​ពេល​នោះ ហើយ​គិត​ថា​បែប​គេ​ជា​អ្នក​ស៊ុត​ប៉េណាល់ទី​តែ​បែរ​ជា Noble ជា​អ្នក​ស៊ុត​ទៅ​វិញ វា​ស្ថិត​នៅ​នាទី​ចុង​ក្រោយហើយ​ខ្ញុំ​អាច​សង្រ្គោះ​បាននេះ​ជា​ការ​យក​បាន ៣ពិន្ទុ​ដ៏​ធំធេង​សម្រាប់​ក្រុមដោយ​ពេល​នោះ​ក្នុង​ខួរក្បាល​របស់​ខ្ញុំ​គឺ​ធ្វើ​បែប​ណា​សង្រ្គោះ​បាល់​ឲ្យ​បាន។


ប្រភព៖ Sky Sport

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH