Pochettino បកស្រាយអំពីមូលហេតុប្តូរ Lionel Messi ចេញកាលពីយប់មិញ

ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីន Lionel Messi បានបង្ហាញកាយវិការមិនសប្បាយចិត្តបន្ទាប់ពីរូបគេត្រូវបានលោក Mauricio Pochettino ផ្លាស់ប្តូរចេញនៅនាទី៧៥ ហើយជំនួសវិញដោយខ្សែការពារស្លាប Achraf Hakimi។

Pochettino បានចេញមកបញ្ជាក់ថា៖ ខ្ញុំគិតថាគ្រប់គ្នាដឹងហើយថាយើងមានកីឡាករល្អៗច្រើន។ យើងត្រូវជ្រើសរើសពីក្នុងក្រុម និងជ្រើសរើសនៅពេលប្រកួត ដោយគិតពីចំណុចល្អបំផុតសម្រាប់ក្រុម។ ពេលខ្លះការដោះដូរអាចវិជ្ជមានឬមិនវិជ្ជមានតែនេះហើយជាការងាររបស់យើងក្នុងនាមជាគ្រូបង្វឹកដែលត្រូវសម្រេចចិត្ត ហើយការសម្រេចចិត្តមិនអាចផ្គាប់ចិត្តអ្នកគ្រប់គ្នាទេ។

ខណៈការប្រកួតបញ្ចប់ដោយលទ្ធផល PSG ២-១ Lyon ស៊ុតបញ្ចូលទីដោយខ្សែបម្រើ Paqueta នៅនាទី៥៤ និងវាយបក២គ្រាប់វិញភ្លាមៗដោយ Neymar ក្នុងនាទី៦៦ និងគ្រាប់ជ័យជម្នះដោយកីឡាករប្តូរចូល Mauro Icardi ក្នុងនាទីទី៩០+៣។



ប្រភព៖ beIN SPORTS

  • ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH