ONE កំពុងរៀបចំការប្រកួតធំៗ តែហេតុអ្វីគ្មានកីឡាករខ្មែរទៅប្រកួត?

មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ស្ថាប័ន​ប្រដាល់​ពិភព​លោក ONE Championship បាន​កំពុង​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​សំខាន់​ធំ​ៗ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​មាន​អ្នក​ប្រដាល់​ខ្លាំង​ៗ​មក​ពី​ជុំ​វិញ​ពិភព​លោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច​ជា​ព្រឹត្តិការណ៍​ប្រកួត​ Empower កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ដែល​ប្រជុំ​ដោយកីឡាការិនី​ប្រដាល់​សុទ្ធ​ទាំង​គុន​ចម្រុះ ​និង​ឃីក​បុក​សីង​ដែល​បាន​ក្លាយ​ជា​រាត្រី​សុទ្ធ​គួរ​ឲ្យ​ចាប់​អារម្មណ៍។

សម្រាប់​ថ្ងៃ​ទី​២៤ ខែ​កញ្ញា​ខាង​មុខ​នេះ ព្រឹត្តិការណ៍​ប្រកួត ONE: Revolution  ដែល​មាន​ការ​ប្រកួត​ខ្សែ​ក្រវាត់​ពិភព​លោក​៣​គូ និង​ការ​ប្រកួត​មិត្តភាព១១​គូ​ផ្សេង​ទៀត​ដែល​សរុប​ទាំង​អស់​ក្នុង​រាត្រី​មួយ​នេះ​មាន​ដល់​ទៅ​២២​នាក់​ឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នា​ថ្ងៃ​ទី​១៥ ខែ​តុលា​ខាង​មុខ​នេះ ព្រឹត្តិការណ៍​ប្រកួត ONE: First Strike រឹត​តែ​ញាក់​សាច់​ដែល​ក្នុង​មួយ​រាត្រី​នេះ​ប្រជុំ​ដោយ​ជើង​ខ្លាំង​ប្រដាល់​ឃីក​បុក​សីង និង​មួយ​ថៃ​ដល់​១០​គូ​ពោល​គឺ​កីឡាករ​២០​រូប​ដែល​មាន​វត្តមាន​នារាត្រី​នោះ។ ជា​ពិសេស​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​ពិភព​លោក និងពាន​រង្វាន់​ដែល​ប្រជុំ​ដោយ​ជើង​ខ្លាំង​ឃីក​បុក​សីង​៨​នាក់​ផ្សេង​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ពិសេស​ទៀត​នោះ ព្រឹត្តិការណ៍​ប្រកួត​ដើម្បី​អបអរសាទរ​ខួប​១០​ឆ្នាំ ONE X នា​ខែ​ធ្នូ​ខាង​មុខ​នេះ​រឹត​តែ​អស្ចារ្យ​ថែម​ទៀត ប៉ុន្តែ​សមាសភាព​គូ​ប្រកួត​​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ទេ។ យ៉ាង​នា​រាត្រី​មាន​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ពីរ​គូ និង​ការ​ប្រកួត​កូន​កាត់​គុន​ចម្រុះ​លាយ​មួយ​ថៃ។

គ្រាន់​តែ​ព្រឹត្តិការណ៍​ប្រកួត​ដែល​បាន​ប្រកាស​៤​ខាង​លើ​នេះ​គឺ​ប្រើ​ប្រាស់​កីឡាករ កីឡាការិនី​ច្រើនណាស់​ទាំង​ជំនាញ​គុន​ចម្រុះ ឃីក​បុកសីង និង​មួយ​ថៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​បី​ជា​យ៉ាង​ណា ចាប់​តាំង​ពី​ដើម​ឆ្នាំ​រហូត​ដល់​​ពេល​នេះ​មិន​ទាន់​មាន​កីឡាករ កីឡាការិនី​កម្ពុជា​ណា​ម្នាក់​លេច​មុខ​ទៅ​ប្រកួត​នៅ​សង្វៀន​ប្រដាល់​ធំ​នេះ​ឡើយ។  មាន​កត្តា​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ប្រដាល់​កម្ពុជាកម្រ​បាន​លេច​មុខ​ទៅ​ប្រកួត​នៅ ONE។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កត្តា​មួយ​ដែល​ធំ​​គឺ​សមត្ថភាពរបស់​កីឡាករ កីឡាការិនី​ខ្មែរ​ទាំង​ជំនាញ​គុន​ខ្មែរ និង​គុន​ចម្រុះ​​មាន​កម្រិត​ទាប។ កន្លង​មក​មាន​កីឡាករ​គុន​ខ្មែរ និង​អ្នក​លេង​គុន​ចម្រុះ​តិច​ណាស់​ដែល​បាន​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​នៅ​សង្វៀន។ អ្នក​លេង​គុន​ចម្រុះ​គឺ​មាន​តែ ចាន់​ រតនា ម្នាក់​គត់​ដែល​លេច​ធ្លោ​នៅ​សង្វៀន និង សុខ ធី ដែល​​ធ្វើ​បាន​ល្អ​​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​កីឡាករ​ផ្សេង​ៗ​ទៀត​គឺ​មិន​សូវ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ឡើយ។ ប្រការ​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ផ្គូផ្គង់កីឡាករ​ប្រកួត​លែង​ចង់​មាន​អារម្មណ៍​រៀប​ចំ​ឲ្យ​មាន​កីឡាករ​ខ្មែរ​ទៅ​ប្រកួត។ ច្បាស់​ណាស់​ថា រាល់​កីឡាករ​កម្ពុជា​ចេញ​ទៅ​ប្រកួត​គឺ​ទទួល​បា​ន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​គាំទ្រ​ខ្មែរ ប៉ុន្តែ​កម្រ​មាន​អ្នក​គាំទ្រ​ក្រៅប្រទេស​ចាប់​អារម្មណ៍​នឹងអ្នក​ប្រដាល់កម្ពុជា​ណាស់។ ពី​ព្រោះ​ស្ថាប័ន​អន្តរជាតិ​ចង់​ឲ្យ​កីឡាករ​ម្នាក់​ៗ​ប្រកួត​នៅ ONE ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ទាំងក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កត្តា​សំខាន់​មួយ​ទៀត​គឺ​ខ្សែ​បណ្តាញ​ទំនាក់​ទំនង។ អ្នក​ផ្គូផ្គង់​ប្រដាល់ខ្មែរ​ទៅ​ក្រៅ​ប្រទេស​​មាន​មិន​ច្រើន​ទេ។ បើ​មាន​គឺ​ទាម​ទារ​ឲ្យ​ចេះ​ជំនាញ​ទំនាក់​ទំនង និង​ភាសាបរទេស។ កន្លង​មក លោក​គ្រូ ហ៊ុន ចាន់រាជ ជា​បុគ្គលម្នាក់​ដែល​ឧស្សាហ៍​នាំ​យក​កីឡាករ​ខ្មែរ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ច្រើន ប៉ុន្តែ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​មិន​ឃើញ​លោក ហ៊ុន ចាន់រាជ នាំ​យក​កីឡាករ​ខ្មែរ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេសទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅ​ពី​នោះ មិន​មាន​នរណា​ដែល​មាន​ទំនាក់​ទំនង​ល្អ​ទៅ​ក្រៅ​ប្រទេស​ឡើយ។ ដូច្នេះ​អាច​និយាយ​ថា ​ប្រសិន​បើ​យើង​មាន​ធនធាន​កីឡាករ​ហើយ តែ​ខ្វះ​ទំនាក់​ទំនង​ដើម្បី​រៀប​ចំ​ឲ្យ​មាន​ឱកាស​ប្រកួត​នៅ​ក្រៅ​ប្រទេស ​ ក៏​មិន​កើត​ដែរ។ ផ្ទុយ​ទៅ​វិញ​បើ យើង​មាន​កីឡាករ​ល្អ ហើយ​មាន​ការ​ទំនាក់​ទំនង​ល្អ​ទៅ​ក្រៅ​ប្រទេស​ រឹត​តែ​ពិសេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​វិបត្តិ​កូវីដ-១៩​គឺ​ជា​រនាំង​ដ៏​ធំ​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រដាល់ខ្មែរ​មិន​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស។ ​ប្រសិន​បើ​មាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ក៏​ត្រូវ​ចំណាយ​ពេល​យូរ​ថ្ងៃ និង​ថវិកា​ច្រើន​ទៀត​ផង ដូច្នេះ​មិន​មាន​ផល​សំណេញ​ទាំង​ម្ចាស់​កម្មវិធី និង​សាមី​កីឡាករ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​រួម​​សមត្ថភាពរបស់អត្តពលិក ការទំនាក់​ទំនងទៅ​ក្រៅ​ប្រទេស និង​វិបត្តិ​កូវីដ-១៩​អាចជា​កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​កីឡាករ កីឡាការិនី​ប្រដាល់​ខ្មែរ​មិន​បាន​ចេញ​ទៅ​ប្រកួត​នៅ​សង្វៀន ONE ក៏​ដូច​ជា​ប្រទេស​ផ្សេង​ៗ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ SPORTREFRESH