Ronald Koeman អ្នកចាត់ការក្រុម FC Barcelona បានលើកឡើងថា ក្រុមអ្នកមានបុណ្យពេលនេះ មិនដូចជាក្រុមអ្នកមានបុណ្យកាលពី៨ឆ្នាំមុននោះទេ ដោយសារតែកម្រិតខុសគ្នា មិនដូចអ្វីដែលអ្នកគាំទ្ររំពឹងចង់បាននោះទេ។
Barcelona បានបាត់បង់ពិន្ទុ ដោយបានត្រឹមស្មើ ១-១ ទល់នឹង Granada ក្នុងការប្រកួត La Liga កាលពីយប់មិញ បន្ទាប់ពីចាញ់ Bayern Munich នៅ UEFA Champions League សប្តាហ៍មុន។
អ្នកចាត់ការសញ្ជាតិហូឡង់ បាននិយាយក្រោយចប់ការប្រកួតថា៖ “សូមក្រឡេកទៅមើលបញ្ជីក្រុមរបស់យើង។ យើងបានធ្វើនូវអ្វីដែលយើងគួរធ្វើហើយ។ យើងមិនមានកីឡាករមកពីសម័យ tiki-taka នោះទេ។ យើងត្រូវតែលេងជាមួយស្ទីលលេងផ្ទាល់ខ្លួនរបស់យើង។ ខ្ញុំគិតថា យើងធ្វើបានល្អ ហើយយើងគួរតែឈ្នះ។ ប្រព័ន្ធមូលដ្ឋានរបស់យើងគឺ ៤-៣-៣ នៅតង់ទី១ បន្ទាប់មកខ្ញុំបានផ្លាស់ប្តូរ អាស្រ័យលើកីឡាករបម្រុង។ នេះមិនមែនជា Barcelona កាល៨ឆ្នាំមុនទេ។ នេះជាការពិត”៕
ប្រភព៖ Marca